ដើរកាត់ផ្នូរខ្មោចទើបដឹងថាខ្លួននៅរស់ តែពេលនេះខ្ញុំដើរកាត់អ៊ិនធឺណេតមួយសន្ទុះក៏នឹកឃើញ​ន័យរបស់សំរង់ពាក្យនៃអត្ថន័យជិវិត។ ជិវិតគឺដូចជាការដើរផ្លូវមួយដល់វែងឆ្ងាយមួយ បើអ្នកមាន​ត្រីវិស័យ​សំរាប់មើលនោះគឺមិនថ្វីគឺយើងអាចដឹងថានៅពេលណាដែលយើងត្រូវ ចាប់ផ្តើម ហើយនៅ​ពេល​ណាដែលយើងនិងត្រូវបញ្ចប់។
 
ធ្វើយ៉ាងណាទើបអាចរស់នៅដោយស្ងប់សុខជាមួយអតីតកាលរបស់អ្នកបាន?
ដើរកាត់វិថីជិវិតកាន់តែយូរ អ្នកក៏បន្សល់ដានជើងក៏កាន់តែច្រើន នេះគឺជាបរិបទនេះជិវិតដែល​វាជា​រឿង​​ធម្មតានៃធម្មជាតិរបស់ជីវិត។​ តែភាគច្រើននៃចិត្តមនុស្សលោកតែតែងមិនសូវពេញចិត្តក្នុង​គន្លង​ដំណើរនៃជិវិតអតិតកាលរបស់ខ្លួន​ដែលអ្នកបានធ្វើកន្លងមកក្នុងអតិតកាល។ ហើយអ្នកក៏​នឹង​មិនសប្បាយចិត្តហើយអាចនិងបន្តតការមិនសប្បាយរហូតបើគ្មានវិធីដោះស្រាយនោះ ព្រោះអ្នក​អាច​មានអារម្មណ៏កំសត់ខ្លួន ឯកោ និងទោមនស្សក្នុងចិត្តជាដើម។ 

ធម្មជាតិរបស់មារគឺចូលចិត្តយកឈ្នះអ្នកដទៃ ធម្មរបស់ព្រះគឺចូលចិត្តយកឈ្នះចិត្តខ្លួនឯង
បើអ្នកមិនចេះអប់រំចិត្តខ្លួនឯងអោយល្អប្រពៃនោះទេ អ្នកនិងនៅតែជាទាសកររបស់ចិត្ត គឺចិត្ត​អាក្រក់​ ចិត្តបាប ចិត្តមារនេះរហូត អ្នកត្រូវតែយកឈ្នះខ្លួន។ ឈ្នះអ្វីស្មើនិងឈ្នះចិត្តខ្លួនមិនមានទេ។ 
គន្លងដំណើរនៃភាពបរាជ័យ គឺជាវិថីដែលឆ្ពោះទៅកាន់ជ័យជំនះ
វាមិនមែនជាការនិយាយដើម្បីតែការលើកទឹកចិត្តខ្លួនឯងនោះទេ តែវាក៏ជាបច្ចេកទេសមួយដែល​មាន​ប្រសិទ្ធភាពខ្ពស់បំផុតរបស់អ្នកដែលធ្លាប់បរាជ័យផងដែរ។ ដូចមានពាក្យមួយឃ្លាពោលថា៖ គ្មានមេទ័ពអ្នកដែលថាឆ្បាំងមិនដែលចាញ់នោះទេ។


Axact

វិរៈបុត្រខ្មែរ

គេហទំព័រយើងខ្ញុំ បង្កើតឡើងក្នុងគោលបំណងជួយអភិវឌ្ឍន៍ផ្នែកផ្នត់គំនិត ប្រាជ្ញា និងស្មារតីរបស់ប្រជាពលរដ្ឋខ្មែរឱ្យចេះស្រឡាញ់ការសិក្សាស្រាវជ្រាវ មានការអប់រំ និងផ្តល់ជូនចំណេះដឹងជាច្រើនទៀត មកចែករំលែកដល់មិត្តអ្នកអាន។

Post A Comment: