ការរៀបចំខ្លួនក្នុងការជូនដំណើរដូនតាទៅកាន់ភពដើមវិញ
នៅថ្ងៃចុងបញ្ចប់នៃពិធីបុណ្យភ្ជុំបិណ្ឌ រយៈពេល១៥ថ្ងៃ ប្រជាពលរដ្ឋខ្មែរ មិនដែលបំភ្លេចទេ នូវពិធីសែនជូនដំណើរជីដូនជីតាទៅភពរបស់ពួកគាត់វិញ។ នៅក្នុងពិធីនេះ ប្រជាពលរដ្ឋបានធ្វើជាកន្ទោង ឬកាត់ស្រទបចេកចងក្បាល និងកន្ទុយធ្វើជាទូក ដែលមានដាក់សំណែន ដូចជាប្រហុក អំពិល អង្ករ សណ្តែក ល្ងរ និងគ្រឿងសំណែនផ្សេងៗទៀត ដែលដាក់ជាកញ្ចប់តូចៗ និងមានដុតទៀន ធូប ភ្ជាប់ជាមួយការបួងសួងផងនោះ។ ព្រះចៅអធិការវត្តស៊ឹម ពលី និងជាទីប្រឹក្សាផ្ទាល់សម្តេចសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ព្រះគ្រូសិរីវង្សាសុំ សុខា មានថេរដីការ បកស្រាយពីដំណើរនៃពិធីសែនជូនដំណើរដូនតាយ៉ាងដូច្នេះថា ពិធីនេះមិនមែនជាពិធីរបស់ព្រះពុធទ្ធសាសនាទេ ហើយក៏មិនមានចែងនៅក្នុងតម្រាឬព្រះត្រៃបិដកដែរ។ ព្រះអង្គមានថេរដីការថា វាជាទំនាមទំលាប់ប្រពៃណីដែលខ្មែរយើងនិយមធ្វើតៗគ្នាតែប៉ុណ្ណោះ ៖ "តាមពិតទៅប្រពៃណីនេះ មិនមែនជាប្រពៃណីរបស់ព្រះពុទ្ធសាសនាយើង ដែលព្រះពុទ្ធបរម្យគ្រូ ឬក៏មានធម៌វិន័យកន្លែងណាម…