ឥទ្ធិពលរបស់គំនិតលើកាលៈទេសៈ (៤)
ខ្ញុំបានបង្ហាញជូននូវករណីទាំងបីខាងលើនេះ គ្រាន់តែជាការគូសបញ្ជាក់នូវការពិតថា មនុស្ស គឺជាអ្នកបង្កបុព្វហេតុ (ទោះបីជាយ៉ាងណាក៏ដោយជា និច្ចជាកាល ដោយមិនដឹងខ្លួនស្ទើរតែទាំងអស់) នៃកាលៈទេសៈរបស់ខ្លួន ហើយថានៅពេលដែលតំរង់ឆ្ពោះទៅទីបញ្ចប់យ៉ាងល្អហើយមនុស្សតែងតែមិនសប្បាយចិត្តនឹងជោគជ័យតែលទទួលបាន ដោយជំរុញអោយផុសចេញជាគំនិត និងសេចក្តីប្រាថ្នាចង់បាន ដែលមិនអាចចុះសម្រុង នឹងទីបញ្ចប់នោះបាន ឡើយ។ ករណីបែបនេះអាចកើតឡើង និងមានប្រភេទផ្សេងគ្នាស្ទើរតែគ្មានកំណង់ ប៉ុន្តែរឿងនេះ មិនសំខាន់ទេ។ អ្នកអានអាចធ្វើការតាមដានសកម្មភាពនៃក្រមកំនិត នៅក្នុងខួរក្បាល និងជិវតរបស់ខ្លួនផ្ទាល់ ហើយពេលដែលសំរេចរឿងនេះបាន ការពិតខាងក្រៅតែមួយមុខ មិនអាចដើរតួជាមូលហេតុ នៃការផ្តល់ហេតុផលឡើយ។ តែទោះយ៉ាងណាក៏ដោយកាលៈទេសៈមានសភាព ស្មុត្រស្មាញខ្លាំងណាស់ គំនិតគឺចាក់ឬសជ្រៅខ្លាំងណាស់ ហើយលក្ខណខ័ណ្ឌនៃសុភមង្គល ប្រែប្រួលប្លែកៗពី គ្មានៅតាមបុគ្គលផ្សេងៗ ហើយលក្ខខ័ណ្ឌគំនិតទាំងស្រុងរបស់មនុស្ស(ទោះជាខ្លួនគាត់អាចដឹងបានក៏ដោយ) មិនអាចវិនិច្ឆ័យតាមលក្ខខ័ណ្ឌពីទិដ្ឋភាពខាងក្រៅនៃជិវិតរបស់គាត់បានទេ។ មនុស្សអាច មនុស្សសច្ចរិត ក្នុងលក្ខណៈមួយចំនួន ប៉ុន្តែអាចទទួលរងនូវកង្វះផាសុខភាពនៅក្…