ស្វែងយល់ពីយុទ្ធសាស្ត្រ ទស្សនៈ ក្នុងរឿងសាមកុក
សាមកុក (ឬ នគរទាំងបី) ជារឿងភាគនិទានបុរាណរបស់ចិនដ៏ល្បីល្បាញ។
យោងតាមប្រវត្តិសាស្ត្រប្រទេសចិន នៅអំឡុងឆ្នាំ ១៨៤ ដល់ ២៨០ នៃរជ្ជកាលស្តេចហាន
ក្រុមស្តេចត្រាញ់ និងមេទ័ពចិន
បានប្រើល្បិចគ្រប់លទ្ធភាពដែលអាចធ្វើទៅបានក្នុងការធ្វើសង្គ្រាម
ដើម្បីដណ្តើមទឹកដីគ្នាទៅវិញទៅមក។
បច្ចុប្បន្ន រឿងសាមកុកបានជ្រោតជ្រាបយ៉ាងខ្លាំងក្នុងស្រទាប់យុវវ័យកូនខ្មែរ
ព្រោះរឿងភាគនេះបានបង្កប់នូវ ល្បិចយុទ្ធសាស្ត្រ របៀបប្រើមនុស្ស
វិធីសាស្ត្រសង្គ្រាម និងការដឹកនាំទ័ព។ យុទ្ធសាស្ត្រក្នុងរឿង
សាមកុក នេះភាគច្រើនជាល្បិចបំបែកបំបាក់ បំផ្លាញកម្ទេច
និងការទិញទឹកចិត្តដៃគូប្រឆាំងរបស់ខ្លួន។
ដូចនេះ ដើម្បីជាប្រយោជន៍ក្នុងការក្រេបយកចំណេះដឹងពីរឿងភាគ
សាមកុក និងដើម្បីជ្រើសយកទស្សនៈល្អៗ
ខ្ញុំនឹងចំណាយពេលខ្លះដើម្បីប្រមូលផ្តុំគំនិត និងទស្សនៈក្នុងរឿងនេះ
ដើម្បីរួមចំណែកចែករំលែកជាគ្រឿងប្រដាប់បញ្ញាស្មារតី
និងបង្កើនចំណេះដឹងថ្មីៗផងដែរ។
សូមបញ្ជាក់ថា៖ ការធ្វើនេះមិនមែនដើម្បីការឈ្លក់វង្វេង
ឬប្រៀបធៀបខ្លួនទៅនឹងតួអង្គណាមួយនៃសាច់រឿងនេះទេ
គឺគ្រាន់តែចង់ស្រង់យកនូវគំនិតទស្សនៈប៉ុណ្ណោះ។ សូមអរគុណ!
រឿងសាមកុក (នគរបី) បញ្ជាក់៖ ក្នុងសាច់រឿងខាងលើនេះមានភាពល…