អ្នកសិក្សារៀនសូត្រដែល ​ចង់ចេះចង់ដឹង ចង់បាននូវតំរិះវិជ្ជា ​ចាំបាច់ណាស់ត្រូវមាន​អ្នកនែនាំ ​ដូចជា​គ្រូបា​អាចារ្យ​​ដើម្បីប្រៀនប្រដៅ​តំរែតំរង់់​​ផ្លូវ។​  ឯការ​ដាំ​រុក្ខ​ជាតិ​ទាំង​ឡាយ​ក៏ដូច្នោះ​ដែរ ដើម្បី​ទទួល​បាន​ផ្លែ​ផ្កា​ត្រូវ​មើល​ថែ ស្រោក​ទឹក​ដាក់​ជី ។  តើ​សុ​ភា​សិត​ខាង​លើ​មាន​អត្ថ​ន័យ​ខ្លឹម​សារ​យ៉ាង​ដូច​ម្តេច?

"តើអ្នកត្រូវសម្លាប់​អាចារ្យដោយរបៀបណាទើបបានទទួលបានចំណេះ?" 
"តើអ្នកពិតជាត្រូវដុះគុលមែនឬ​ដើម្បីបានផ្លែផ្កា?"

ដើម្បីកុំអោយច្រលំដែលយើងបានចាប់អារម្មណ៍លើពាក្យថា "សម្លាប់អាចារ្យ" និង "​យកភ្លឺដុះគុល"​​ ទាំងអស់គ្នាហើយ ចឹងយើងត្រូវស្វែងយល់ថា​សម្លាប់អាចារ្យដោយ វិធីទើបបាននូវចំណេះដឹង។

អាចារ្យ គឺអ្នក​បង្ហាត់​បង្រៀន ប្រៀន​ប្រ​ដៅ​ ហើយការសម្លាប់អាចារ្យនៅទីនេះគឺសម្លាប់នូវភាពអវិជ្ជា ភាពមានៈ ការប្រកាន់ខ្លួន សំ​លាប់​ពេល​វេលា ភាព​ខ្ជិល​ច្រ​អូស សេចក្តី​ល្ងង់​ខ្លៅ និង​ការ​ងឿង​ឆ្ងល់​ផ្សេងៗ​ត្រូវ​សួរ​ដេញ​ដោល​ពី​​គ្រូ​បា​អាចារ្យទាំង​ឡាយ​ នោះអោយ​បាន​ច្បស់​លាស់ អោយ​អស់​សេច​ក្តី  ប៉ុន្តែបើ​យើង​ខ្ជិល​ច្រ​អូស មិន​ចូល​ចិត្ត​ហ្វឹក​ហាត់ រៀន​សូត្រ​ស្តាប់​គ្រូ​អាចារ្យ នោះ​យើង​និង​ពុំ​មាន​ចំ​ណេះ​ដឹងនោះៗ​ឡើយ។

ឯពាក្យ ចង់​បាន​ផ្លែ​ផ្កា​យក​ភ្លើង​ដុត​គល់វិញ ​នោះ​សំ​ដៅ​លើ រុក្ខ​ជាតិ​មួយ​ចំ​នួន ដូច​ជា​ដើម​ដូង ប្រ​សិន​បើ​វា​អន់​ខ្សោយ​ក្នុង​ការ​លូត​លាស់ ឬ​គ្មាន​ផ្លែ​ផ្កា​នោះ គឺ​បណ្តាល​មក​ពី​វា​ឡើង​គល់ និង​ខ្វះ​ជីវ​ជាតិ​ផ្សេង​ៗ ដូច​នេះ​យើង​គប្បី​ប្រ​មូល​សំ​រាម កំ​ទេច​ស្លឹក​ឈើ​ស្ថួត​ៗ មក​ដាក់​ដុត​ជុំ​វិញ​គល់​របស់​វា តែ​មិន​ដុះ​ច្រើ​ន​ ឬ យូ​ពេក​​នោះ​ទេ កាក​សំ​ណល់​ពី​ការ​ដុះ​គឺជា​ផេះ​ដែល​ជា​ជី សំ​រាប់​ដាក់​គ្រប់​រុក្ខ​ជាតិ។ ក្រោយ​ពេល​ដុះ​ហើយ​ត្រូវ​ភ្លៀង​ធ្លាក់ ឬ​ស្រោច​ទឹក​ ធ្វើ​អោយ​ដើម​ដូង​នោះ​មាន​ផ្លែ​ផ្កា​វិញ​ជា​ប្រ​ក្រ​តី ។

សរុបសេចក្តីមក ការចង់ចេះចង់ដឹងគឺត្រូវចាប់ផ្តើមពីខិតខំប្រឹកប្រែង​ មិនខ្ជិលច្រអូស​ដោយត្រូវ​ស៊ូ​ ជំនៈនូវភាពល្ងង់ខ្លៅ​ ដូចជាការដាំដើមឈី​មួយដែល​គឺត្រូវថែរក្សាដាក់ជី និងការធំលូតលាស់ពីមួយ​ថ្ងៃទៅមួយថ្ងៃ​ រហូតដល់ធំបានផ្លែផ្កាទើបអាចជាការទទួលផលរបស់វាបានដូច្នោះដែរ។

Axact

វិរៈបុត្រខ្មែរ

គេហទំព័រយើងខ្ញុំ បង្កើតឡើងក្នុងគោលបំណងជួយអភិវឌ្ឍន៍ផ្នែកផ្នត់គំនិត ប្រាជ្ញា និងស្មារតីរបស់ប្រជាពលរដ្ឋខ្មែរឱ្យចេះស្រឡាញ់ការសិក្សាស្រាវជ្រាវ មានការអប់រំ និងផ្តល់ជូនចំណេះដឹងជាច្រើនទៀត មកចែករំលែកដល់មិត្តអ្នកអាន។

Post A Comment: