ត្នោតពិការ

ត្នោតពិការ
"ដើមត្នោត មិនត្រឹមតែជាឈើលម្អទេសភាពវាលស្រែប៉ុណ្ណោះទេ ប៉ុន្តែវាគឺជា 'ដង្ហើម' និងជា 'សាក្សីរស់' នៃប្រវត្តិសាស្ត្រខ្មែរគ្រប់សម័យកាល។ តាមរយៈកំណាព្យ 'ត្នោតពិការ' របស់លោក អ៊ុក សៅវិបុល យើងឃើញយ៉ាងច្បាស់ពីការឈឺចាប់ដែលបង្កប់ក្នុងជួរកំណាព្យ។ ត្នោតដែលធ្លាប់តែផ្តល់ម្លប់ ផ្តល់ទឹកផ្អែម និងជួយសម្រាលទុក្ខលំបាកអ្នកស្រែ បែរជាត្រូវរងគ្រោះដោយសារសង្រ្គាម និងការកាប់បំផ្លាញដើម្បីលក់ដូរដោះស្រាយក្រពះទៅវិញ។ ការប្រៀបធៀបត្នោតដែលត្រូវគ្រាប់ពិការ ទៅនឹងជីវិតពលរដ្ឋខ្មែរដែលរងគ្រោះដោយសារភ្លើងសង្រ្គាម គឺជាការប្រើប្រាស់អរូបារម្មណ៍ដ៏ជ្រាលជ្រៅបំផុត។ កំណាព្យនេះគឺជាសារដាស់តឿនឱ្យកូនខ្មែរគ្រប់រូប ចេះស្រឡាញ់ និងថែរក្សាមរតកធម្មជាតិដែលជាអត្តសញ្ញាណជាតិឱ្យបានគង់វង្ស ព្រោះបើបាត់ត្នោត ក៏ដូចជាបាត់បង់សាវតារបស់ខេមរាដូចគ្នា។" ត្នោតពិការ (បទកាកគតិ) ដោយ៖ អ៊ុក សៅវិបុល - ដើមត្នោតស្អេកស្កះ ឥឡូវស្រឡះ រលោះអស់ច្រើន មិនមានឃើញដុះ ច្រូងច្រុះកើតកើន ឈ្មួញទិញរន្ថើន ដើរសួរតម្លៃ។ - គ្រានេះខ្មែរក្រ ខ្វះស្រូវអង្ករ គ្មានទ្រព្យក្នុងដៃ កូន…