អំណាចនៃចិត្ត និងការស្រមៃ៖ កុំឱ្យពិភពលោកបោកបញ្ឆោតអ្នក

យើងម្នាក់ៗសុទ្ធតែមានអំណាចដ៏អស្ចារ្យនៅក្នុងខ្លួន គឺ "ការស្រមៃ"។ កុំឱ្យប្រព័ន្ធសង្គមបោកបញ្ឆោតអ្នកឱ្យជឿថា លុយគឺជាសេចក្តីសុខតែមួយគត់។
អំណាចនៃចិត្ត និងការស្រមៃ៖ កុំឱ្យពិភពលោកបោកបញ្ឆោតអ្នក
កុំឱ្យពិភពលោកបោកបញ្ឆោតអ្នក៖ អំណាចពិតនៅក្នុងខ្លួនអ្នក យើងទាំងអស់គ្នាគឺជាអ្នកដែលមានអំណាចដូចជាទេវតាអញ្ចឹង។ អំណាចនោះគឺ "ការស្រមៃ" ។ ចំណែកអ្នកដែលនៅពីក្រោយខ្នង (អ្នកគ្រប់គ្រងប្រព័ន្ធសង្គម) ពួកគេគ្មានការស្រមៃដូចយើងទេ។ ពួកគេមានអំណាចមែន តែគ្មានការស្រមៃឡើយ។ "ដូច្នេះហើយ ទើបពួកគេព្យាយាមបោកបញ្ឆោតយើង ឱ្យយើងដើរតាមផ្លូវដែលគេចង់ឱ្យយើងដើរ និងសាងពិភពលោកមួយដែលគេចង់បាន។ នេះហើយជាសច្ចធម៌នៃពិភពលោកយើងសព្វថ្ងៃ។" អ្នកប្រហែលជាធ្លាប់សួរខ្លួនឯងថា "ហេតុអ្វីខ្ញុំត្រូវទៅរៀនដើម្បីធ្វើជាទាសករគេ?" តែអ្នកបែរជាឆ្លើយប្រាប់ខ្លួនឯងវិញថា "អត់ទេ! ខ្ញុំមិនមែនជាទាសករទេ ខ្ញុំមានសេរីភាពតើ! ខ្ញុំទៅរៀនដើម្បីឱ្យបានចូលមហាវិទ្យាល័យល្អ រកលុយបានច្រើន ហើយរស់នៅដោយមានសេចក្តីសុខ។" ការពិតគឺ អ្នកត្រូវបានគេបោកហើយ! ការពិតគឺអ្នកមិនត្រូវការលុយទើបអាចសប្បាយចិត្តបាននោះទេ។ អ្នកមិនត្រូវការអ្វីទាំងអស់ពីខាងក្រៅ ដើម្បីសេចក្តីសុខឡើយ។ អ្វីដែលអ្នកមាន គឺខ្លួនអ្នក និងការស្រមៃរបស់អ្នក។ អ្នកមានសមត្ថភាពអាចស្រឡាញ់…