ឯកអគ្គរដ្ឋទូតអ៊ុយក្រែន បដិសេធមិនចុះហត្ថលេខាលើសៀវភៅរំលែកទុក្ខរបស់អ៊ីរ៉ង់ [News] Ukraine’s Ambassador Rejects Iran’s Condolence Book Invitation

[News] Ukraine’s Ambassador Rejects Iran’s Condolence Book Invitation
0 Views
ឯកអគ្គរដ្ឋទូតអ៊ុយក្រែន បដិសេធមិនចុះហត្ថលេខាលើសៀវភៅរំលែកទុក្ខរបស់អ៊ីរ៉ង់ [News] Ukraine’s Ambassador Rejects Iran’s Condolence Book Invitation
អ៊ុយក្រែនមិនបង្អង់យូរឆ្លើយតបចំពោះអ៊ីរ៉ង់ឡើយ! Ukraine Swiftly Responds to Iran’s Condolence Invitation! អត្ថបទដោយ៖ Chey Sokunthea អ៊ុយក្រែនមិនបង្អង់យូរឆ្លើយតបចំពោះអ៊ីរ៉ង់ឡើយ! ស្ថានទូតអ៊ីរ៉ង់ប្រចាំនៅអាហ្វ្រិកខាងត្បូង បានអញ្ជើញក្រុមអ្នកការទូតអ៊ុយក្រែនឱ្យមកចុះហត្ថលេខាលើសៀវភៅចូលរួមរំលែកទុក្ខ ដើម្បីរំលឹកវិញ្ញាណក្ខន្ធលោក Ayatollah Khamenei។ ឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំនៅអាហ្វ្រិកខាងត្បូង បានផ្សព្វផ្សាយជាសាធារណៈនូវលិខិតឆ្លើយតបទៅកាន់ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់វិញយ៉ាងដូច្នេះថា៖ “សូមជម្រាបលោកឯកអគ្គរដ្ឋទូត, ដោយសារលោក/លោកស្រីបានជម្រាបមកកាន់ស្ថានទូតអ៊ុយក្រែនអំពីសៀវភៅរំលែកទុក្ខសម្រាប់អតីតមេដឹកនាំ Ayatollah Khamenei និងបណ្ដាមេដឹកនាំយោធាអ៊ីរ៉ង់ ខ្ញុំមានអារម្មណ៍ថាចាំបាច់ត្រូវរំលឹកលោក/លោកស្រីអំពីចំណុចមួយចំនួនដូចខាងក្រោម៖ ក្នុងនាមជាសម្ព័ន្ធមិត្តយោធារបស់សហព័ន្ធរុស្ស៊ី បណ្ដាមេដឹកនាំអ៊ីរ៉ង់ដែលបានទទួលមរណភាពត្រូវទទួលខុសត្រូវចំពោះការស្លាប់របស់ប្រជាជនអ៊ុយក្រែនរាប់ពាន់នាក់ — ទាំងបុរស ស្ត្រី កុមារ និងមនុស្សចាស់ — ដែលត្រូវបានសម្លាប់ដោយយន្តហោះដ…