សុបិនចង់ផ្លាស់ប្តូរពិភពលោក និងការដឹងខ្លួនដ៏ខ្លោចចិត្តនៅ នាទីចុងក្រោយ Dreaming to change with world: A Heartbreaking Realization at the End of Life

To Change The World Needs Starts with "You"
សុបិនចង់ផ្លាស់ប្តូរពិភពលោក និងការដឹងខ្លួនដ៏ខ្លោចចិត្តនៅ នាទីចុងក្រោយ Dreaming to change with world: A Heartbreaking Realization at the End of Life
មេរៀនជីវិត៖ ការផ្លាស់ប្តូរពិតប្រាកដ ចាប់ផ្តើមពីចំណុចណា? អាយុ ១៨ អាយុ ៤០ អាយុ ៦០ អាយុ ១៨ ឆ្នាំ គាត់ចង់ផ្លាស់ប្តូរពិភពលោក។ អាយុ ៤០ ឆ្នាំ គាត់ព្យាយាមផ្លាស់ប្តូរប្រទេសជាតិ។ អាយុ ៦០ ឆ្នាំ គាត់ព្យាយាមផ្លាស់ប្តូរគ្រួសាររបស់គាត់។ ប៉ុន្តែនៅចុងបញ្ចប់នៃជីវិត ទើបគាត់ដឹងរឿងមួយដែលខ្លោចចិត្តបំផុត។ រឿងថ្ងៃនេះ គឺនិយាយពីអ្នកជំនួញម្នាក់ដែលជោគជ័យខ្លាំង ម្នាក់ដែលគ្រប់គ្នាឃើញហើយតែងលាន់មាត់ថា "ពិតជាអស្ចារ្យមែន គាត់មានគ្រប់យ៉ាង" ។ គាត់មានក្រុមហ៊ុនធំ មានផ្ទះស្អាត មានភរិយាដ៏ល្អ កូនៗមានសុខភាពល្អ ហើយគ្រប់គ្នាគោរពស្រឡាញ់គាត់គ្រប់ទិសទី។ កាលគាត់អាយុ ១៨ ឆ្នាំ គាត់មានមហិច្ឆតា និងការតាំងចិត្តខ្ពស់ណាស់។ គាត់ជឿជាក់ថា គាត់នឹងធ្វើរឿងអ្វីមួយដែលអស្ចារ្យ គឺគាត់នឹងផ្លាស់ប្តូរពិភពលោកទាំងមូល។ ប៉ុន្តែឆ្នាំខែបានកន្លងផុតទៅ ការពិតនៃជីវិតបានបង្រៀនគាត់ថា ពិភពលោកនេះធំណាស់ គាត់ម្នាក់ឯងមិនអាចធ្វើអ្វីបានច្រើនឡើយ។ មេរៀននៃការដឹងខ្លួន "ប្រសិនបើគាត់ចាប់ផ្តើមពីការ ផ្លាស់ប្តូរខ្លួនឯង មុនគេ... ក្លាយជាមនុស្សដែលមានចំណេះដឹងជាងមុ…