អរិយទ្រព្យ​៧​ប្រការ 7 treasures

The word "Arayatthama" translates to "excellent wealth" which, according to Buddhist theory,
អរិយទ្រព្យ​៧​ប្រការ 7 treasures
អរិយទ្រព្យ ៧ ប្រការ ៚ "ទ្រព្យខាងក្រៅ អាចរលាយសាបសូន្យ តែអរិយទ្រព្យក្នុងចិត្ត ជាកំណប់មហាសាលដែលមិនចេះរីងស្ងួត។" អរិយទ្រព្យ ៧ ប្រការ ។ មនុស្សដែលមានទ្រព្យទាំង ៧ នេះ គឺជា "សេដ្ឋីនៃសន្តិភាពផ្លូវចិត្ត"។ ទោះបីជាសម្ភារខាងក្រៅមិនស្តុកស្តម្ភ ប៉ុន្តែគុណធម៌ក្នុងចិត្តបានធ្វើឱ្យគេក្លាយជាបុគ្គលដ៏ឧត្តុង្គឧត្តម និងមានតម្លៃបំផុតក្នុងលោក។ រៀបរៀងដោយ៖ ញឹប សុខឡា សូមខមាទោសរាល់កំហុសឆ្គងដោយអចេតនា អរិយទ្រព្យ ៧ ប្រការ ទ្រព្យដ៏ប្រសើរដែលមិនអាចលួចប្លន់បាន និងជាប់នឹងប្រាណជានិច្ច 💎 ១. សទ្ធាធនំ (Faith) ការជឿជាក់លើហេតុផល ជឿលើអំពើល្អ និងការត្រាស់ដឹងរបស់ព្រះពុទ្ធ ដែលជាគ្រឹះនៃចិត្តដ៏រឹងមាំ។ 🛡️ ២. សីលធនំ (Morality) ការរក្សាកាយ វាចា ឱ្យបានស្អាតស្អំ និងត្រឹមត្រូវ ដែលជាគ្រឿងលម្អជីវិតដ៏ថ្លៃថ្លាបំផុត។ 😌 ៣. ហិរិធនំ (Moral Shame) សេចក្តីខ្មាសអៀនចំពោះការធ្វើអំពើបាប ទោះគ្មានអ្នកឃើញ ក៏មិនហ៊ានប្រព្រឹត្តអំពើអាក្រក់។ ⚖️ ៤. ឱត្តប្បធនំៈ (Moral Dread) សេចក្តីខ្លាចរអាក្នុងការធ្វើអំពើអាក្រក់ ព្រោះដឹងច្បាស់ថាអំពើបាបនឹងផ្តល់ផលក្តៅក្រហាយ។ 📚 ៥. ពហុសច្ចៈធនំ (Learning) ការស្តាប់ច្រើន រៀនច្រើន និងមានចំណេះដឹងទូលំទូលាយ ដែលជាពន្លឺ…