ប្រស្នាព្រះឥន្ទក្នុងសៀវភៅឥន្ទទំនាយ ភាគ១ (Indra’s Riddles in the Book of Indra’s Prophecy – Part 1)

ប្រស្នាព្រះឥន្ទក្នុងសៀវភៅឥន្ទទំនាយ ភាគ១

សៀវភៅឥន្ទទំនាយ
ប្រវត្តិសង្ខេប

សៀវភៅនេះបានសរសេរឡើង ព្រមពេលជាមួយគ្នានឹងការចាប់ផ្តើមធ្វើរដ្ឋប្រហារ ឆ្នាំ១៩៧០ ដោយសេនាប្រមុខ លន់-នល់

កំណត់ហេតុនេះ បានសរសេរដោយ លោកស៊ូ-ចំរើន នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ១៩៧០ គឺមិនដល់ពីរខែផងបន្ទាប់ពីថ្ងៃ លន់-នល់ ធ្វើរដ្ឋប្រហារ ទម្លាក់សម្តេចព្រះបាទ នរោត្តម សីហនុ។

តើអស់លោកជឿទេ តើអ្នកសរសេរនេះ ដឹងរឿងពិតឬយ៉ាងណា? គឺភាគច្រើនត្រូវនឹងដំណើរការនៃសង្គ្រាមនេះ តើព្រះឥន្ទទ្រង់ឈ្វេងយល់ដឹង អំពីរឿងសង្គ្រាមនៅស្រុកខ្មែរ ឬយ៉ាងណា?

តើមានរឿងអ្វីអាថ៌កំបាំង ក្នុងរឿងនេះដែលយើងដឹងមិនដល់ទេ? ចូរពិនិត្យមើលឃ្លាប្រយោគកំពាព្យនីមួយៗ ប្រើញាណក្នុងការត្រិះរិះពិចារណា ប្រៀបធៀបទៅលើសង្គ្រាមដែលបានកើតឡើងនាពេលនោះ៖

១៩៧០-៧៥ ១៩៧៥-៧៩ ១៩៧៩-៨៩ ១៩៩០-៩៩

យើងគួរសិក្សាស្រាវជ្រាវចាប់តាំងពី ទសវត្សរ៍ ៥០ ដល់ ៩០ តើមានអ្វីកើតឡើងដែលទាក់ទងរឿងប្រទេសជាតិខ្មែរ និងប្រទេសមហាអំណាចទាំងប្រាំ(៥) ជាពិសេស ចិន អាមេរិកាំង និង បារាំង រួមទាំងប្រទេសក្នុងតំបន់គឺយួន (វៀតណាម)។