ពីអ្នកជំនាញការទូត មកជាអ្នកជំនាញការភូត! ជំនួបដ៏ក្ដៅគគុកដែលធ្វើឱ្យមន្ត្រីជាន់ខ្ពស់ថៃ ទាល់តម្រិះកណ្ដាលកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍បារាំង

From Diplomatic Expert to Lying Expert! The Fierce Meeting That Left a Senior Thai Official in the Middle of an Interview with France 24
ពីអ្នកជំនាញការទូត មកជាអ្នកជំនាញការភូត! ជំនួបដ៏ក្ដៅគគុកដែលធ្វើឱ្យមន្ត្រីជាន់ខ្ពស់ថៃ ទាល់តម្រិះកណ្ដាលកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍បារាំង
ពីអ្នកជំនាញខាង «ការទូត» មកជាអ្នកជំនាញខាង «ការភូត»៖ ជំនួបដ៏តឹងតែងរវាងរដ្ឋមន្ត្រីការបរទេសថៃ និង France 24 កិច្ចសម្ភាសន៍រវាងរដ្ឋមន្ត្រីការបរទេសថៃ លោក Sihasak Phuangketkeow ជាមួយនឹងទូរទស្សន៍បារាំង France 24 បានក្លាយជាប្រធានបទដ៏ក្ដៅគគុក បន្ទាប់ពីអ្នកសារព័ត៌មានបានដេញដោលសួរដេញជើង រហូតធ្វើឱ្យលោករដ្ឋមន្ត្រីដែលធ្លាប់តែមានវោហារសាស្ត្រការទូត បែរជាទាល់តម្រិះ និងឆ្លើយយកព្រួចតែម្ដង។ ១. សំណួរដដែលៗដែលធ្វើឱ្យរដ្ឋមន្ត្រីថៃទាល់ច្រក ចំណុចដែលគួរឱ្យចាប់អារម្មណ៍បំផុតនោះគឺ អ្នកសារព័ត៌មានបានសួរដដែលៗ ដើម្បីឱ្យលោកពន្យល់ជុំវិញការលើកឡើងរបស់នាយករដ្ឋមន្ត្រីកម្ពុជា អំពីវត្តមានទាហានថៃដែលកំពុងបន្តកាន់កាប់លើទឹកដីកម្ពុជា។ ជំនួសឱ្យការបកស្រាយដោយតថភាពជាក់ស្ដង លោករដ្ឋមន្ត្រីបានព្យាយាមគេចវេស ប៉ុន្តែនៅតែមិនអាចគេចផុតពីសំណួរដ៏មុតស្រួចរបស់អ្នកកាសែតឡើយ។ ២. ការដោះសារដែលខ្វះមូលដ្ឋានគ្រឹះប្រវត្តិសាស្ត្រ អ្វីដែលធ្វើឱ្យគេហួសចិត្តបំផុតនោះ គឺនៅពេលអស់តម្រិះ លោករដ្ឋមន្ត្រីថៃបានដោះសារថា តំបន់ដីទាំងនោះ កម្ពុជាទើបតែមកតាំងទីលំនៅ តាំងពីសម័យដែលថៃបើកជំរំ…