បច្ចេកទេសដាំដូងតឿឆាប់បានផ្លែ និងផ្លែបានច្រើន ផ្លែធំល្អ Dwarf coconut planting techniques yield fruit quickly and produce lots of fruit, with large, good-looking fruits.
បច្ចេកទេសដាំដូងតឿឱ្យឆាប់បានផ្លែ ផ្លែបានច្រើន និងផ្លែធំល្អ
💰 អាចរកប្រាក់ចំណូលបានពី $5,000 - $8,000 ក្នុងមួយហិកតា/ឆ្នាំ!
🌱 វិធីសាស្រ្តដាំដុះ៖ 🕳️
ការរៀបចំរណ្តៅ៖ ត្រូវជីករណ្តៅ ១ម៉ែត្របួនជ្រុង ជម្រៅ ១ម៉ែត្រ (កាន់តែធំ និងជ្រៅ កាន់តែល្អ)។ 🍂
ការរៀបចំដី៖ លាយដីល្អជាមួយជីកំប៉ុស្ត និងកម្ទេចស្លឹកឈើងាប់ ដាក់ចូលឱ្យពេញរណ្តៅ។ 💧
ទីតាំងដី៖ ត្រូវមានដង្ហើមទឹករាក់ (៣-៨ ម៉ែត្រ) ដីមិនលិចទឹក តែមានសំណើម និងមានភ្លៀងធ្លាក់ទៀងទាត់។ 🚰
ប្រព័ន្ធទឹក៖ រៀបចំប្រព័ន្ធតំណក់ទឹក (ចំណាយតិច) ឬប្រព័ន្ធទឹកសាច (ចំណាយមធ្យម)។ 🧂
ការការពារ៖ ដាក់អំបិលជុំវិញគល់ ដើម្បីការពារសត្វល្អិតស៊ីឫស និងបន្សាបជាតិអាស៊ីតដី។ ⚠️ ចំណាំសំខាន់៖
ទឹក និងជីកំប៉ុស្ត គឺជាកត្តាកំណត់ជោគជ័យ! នៅរដូវក្ដៅ ត្រូវផ្ដល់ទឹកឱ្យបាន
១៥ លីត្រ ក្នុងមួយដើមជារៀងរាល់ថ្ងៃ ។ បើគ្មានទឹក និងជីកំប៉ុស្តគ្រប់គ្រាន់ទេ កុំសង្ឃឹមថានឹងទទួលបានជោគជ័យឱ្យសោះ។
📈 ទីផ្សារ និងសេដ្ឋកិច្ច បច្ចុប្បន្ន ដូងខ្ចីបោះដុំបានតម្លៃចន្លោះពី
១,៥០០៛ ទៅ ១,៨០០៛ ។ ប្រសិនបើទិញដល់ចំការ តម្លៃគឺចន្លោះពី
៧០០៛ ទៅ ១,២០០៛ ក្នុងមួយផ្លែ។
គម្លាតនៃការដាំ៖ ដូងក្រអូប៖ ៦ x ៦ ម៉ែត្រ ដូងធម្មតា៖ ៨ x ៨ ម…