សម្រង់សម្តី របស់លោក Mark Zuckerber ស្ថាបនិកក្រុមហ៊ុន Facebook
មិននឹកស្មានសោះថា Facebook គឺជាវេបសាយបណ្តាយសង្គម ដ៏មានប្រជាប្រិយភាពខ្លាំង ជាងគេបំផុតនៅលើពិភពលោកនេះ។ តើអ្នកគិតអ្វីខ្លះទៅ ដល់លោក Mark Zuckerber ដែលលោកគឺមនុស្ស ម្នាក់ដែលបាន បង្កើតនូវក្រុមហ៊ុនដ៏មហិមានិងមានកេរីរឈ្មោះ បោះសម្លេងដល់សព្វថ្ងៃ។ នេះជាសម្រង់គំនិតដែលជាតួរយ៉ាងពីការបង្កើតFacebook អោយកាន់មានប្រជាប្រិយភាព ហើយលោក Zuckerberg តែម្នាក់គត់ ដែលបានធ្វើវាឡើង។
ក្តីប្រាថ្នាដំបូងរបស់លោក Zuckerberg៖ “ខ្ញុំមានកុំព្យួរទ័រដំបូងគឺនៅប្រហែលជា ខ្ញុំរៀនថ្នាក់ទី ៦ ឬក៏ប្រហែលៗនេះ។ ហើយបន្ទាប់មកទៀតគឺខ្ញុំចាប់ផ្តើមស្វែងយល់ពីការធ្វើការងាររបស់វា ហើយនិងពីកម្មវិធីដែលវាដំណើរការ និងបន្ទាប់ៗមកទៀតក៏ខ្ញុំស្វែងយល់ពីការសរសេរកម្មវិធីដំណើរការ អោយស៊ីជម្រៅទៅៗ ដល់កំរិតជ្រៅបំផុតនៃប្រព័ន្ធបចេកវិជ្ជា។ នៅក្នុង Facebook គឺអាចស្វែងរកប្រវត្តិពិតប្រាកដ៖ “ខ្ញុំចង់មានន័យថា រឿងរ៉ាវពិត ដែលកំពុងកើតឡើង ដែលមានដូចជា ភាពស្រស់ស្អាត ការធុញទ្រាន់ ការបង្ហាញពីអារម្មណ៍ ពីគំនិត ការចែករំលែកចំណេះដឹក និងអ្វីផ្សេងទៀត។ ហើយខ្ញុំក៏បានអង្គុយចុះនៅជាមួយកុំព្យួរទ័រអស់រយពេល ៦ឆ្នាំ សិក្សានិងសរសេរ Code” ។ ការផ្សាភ្ជាប់ទំនាក់ទំនង៖ “សត្វកំប្រុកមួយក្បាលដេកនៅម…