A: បើខ្សែបេះដូងនៅលើបាតដៃរបស់អ្នក ស្ថិតនៅខាងក្រោមម្រាមដៃកណ្តាល របស់អ្នក មានន័យថាអ្នកជាមនុស្សដែលមានភាពដឹកនាំ អ្នកនឹងក្លាយជាអ្នកដឹកនាំគេ ។ លើសពីនេះទៀត អ្នកជាមនុស្សដែលមានមហិច្ឆតាខ្ពស់ មានឯករាជ្យភាពលើខ្លួនឯង ឆ្លាតវៃ និង មានជំនាញក្នុងការធ្វើការសម្រេចចិត្ត ។
B: បើខ្សែបេះដូងស្ថិតនៅ រវាងម្រាមដៃកណ្តាល និងចង្អុលដៃ អ្នកជាមនុស្សដែលចេះគិតគូរល្អិតល្អន់ និងចិត្តល្អ ។ អ្នកមានការស្ទាក់ស្ទើរ និងមានការប្រុងប្រយ័ត្ននៅពេលនៅជាមួយអ្នក ដទៃ ប៉ុន្តែមនុស្សជុំវិញអ្នកជឿទុកចិត្តអ្នក។ អ្នកតែងតែមានហេតុផលសមរម្យ ក្នុងការសម្រេចចិត្តអ្វីមួយ ។
C: ប្រសិនបើខ្សែបេះដូងនៃបាតដៃរបស់អ្នក ស្ថិតនៅខាងក្រោមចង្អុលដៃ គឺដូចគ្នាទៅនឹង ប្រភេទ A ដែរ ។
D: ប្រសិនបើខ្សែបេះដូងនៃបាតដៃរបស់អ្នក ស្ថិតនៅចន្លោះម្រាមដៃ និង ចង្អុលដៃរបស់អ្នក មានន័យថាអ្នកជាមនុស្សដែលមានអត់ធ្មត់ ចេះថែទាំអ្នកដទៃ មានបំណងល្អ និងមានចិត្តទន់ ៕
