ខ្សែបេះដូង ឬ ខ្សែចិត្ត នៅលើបាតដៃរបស់អ្នកអាចបង្ហាញពីចរិកលក្ខណៈរបស់អ្នកតើអ្នកស្គាល់ខ្សែបេះដូងនៅលើបាតដៃដែរ ឬ ទេ ?​ តើអ្នកជឿទេថាគ្រាន់តែគេមើលលក្ខណៈនៃខ្សែបេះដូងនៅលើបាតដៃរបស់អ្នក គេអាចបកស្រាយពីចរិករបស់អ្នកបាន ? ខ្សែបេះដូងនៅលើបាតដៃ គឺជាខ្សែដែលស្ថិតនៅខាងក្រោមនៃចង្អុលដៃ​ ឬ ដៃកណ្តាល ហើយវាវែងរហូតដល់គែមនៃបាតដៃ និងក្រោមកូនដៃរបស់អ្នក ។ តើក្នុងចំណោមរូបភាពខ្សែបេះដូងនៅលើបាតដៃខាងក្រោមនេះ (ខ្សែពណ៌ក្រហម) មួយណាជារបស់អ្នក ? អ្នកអាចប្រៀបធៀបដៃរបស់អ្នក និង រូបនោះអ្នកនឹងដឹងថាតើអ្នកជាមនុស្សមានបុគ្គលិកលក្ខណៈយ៉ាងណា ។

A: បើខ្សែបេះដូងនៅលើបាតដៃរបស់អ្នក ស្ថិតនៅខាងក្រោមម្រាមដៃកណ្តាល របស់អ្នក មានន័យថាអ្នកជាមនុស្សដែលមានភាពដឹកនាំ អ្នកនឹងក្លាយជាអ្នកដឹកនាំគេ ។ លើសពីនេះទៀត អ្នកជាមនុស្សដែលមានមហិច្ឆតាខ្ពស់ មានឯករាជ្យភាពលើខ្លួនឯង ឆ្លាតវៃ និង មានជំនាញក្នុងការធ្វើការសម្រេចចិត្ត ។

B: បើខ្សែបេះដូងស្ថិតនៅ រវាងម្រាមដៃកណ្តាល និងចង្អុលដៃ អ្នកជាមនុស្សដែលចេះគិតគូរល្អិតល្អន់ និងចិត្តល្អ ។ អ្នកមានការស្ទាក់ស្ទើរ និងមានការប្រុងប្រយ័ត្ននៅពេលនៅជាមួយអ្នក ដទៃ ប៉ុន្តែមនុស្សជុំវិញអ្នកជឿទុកចិត្តអ្នក។ អ្នកតែងតែមានហេតុផលសមរម្យ ក្នុងការសម្រេចចិត្តអ្វីមួយ ។

C: ប្រសិនបើខ្សែបេះដូងនៃបាតដៃរបស់អ្នក ស្ថិតនៅខាងក្រោមចង្អុលដៃ គឺដូចគ្នាទៅនឹង ប្រភេទ A ដែរ ។​

D: ប្រសិនបើខ្សែបេះដូងនៃបាតដៃរបស់អ្នក ស្ថិតនៅចន្លោះម្រាមដៃ និង ចង្អុលដៃរបស់អ្នក មានន័យថាអ្នកជាមនុស្សដែលមានអត់ធ្មត់ ចេះថែទាំអ្នកដទៃ មានបំណងល្អ និងមានចិត្តទន់ ៕

Axact

វិរៈបុត្រខ្មែរ

គេហទំព័រយើងខ្ញុំ បង្កើតឡើងក្នុងគោលបំណងជួយអភិវឌ្ឍន៍ផ្នែកផ្នត់គំនិត ប្រាជ្ញា និងស្មារតីរបស់ប្រជាពលរដ្ឋខ្មែរឱ្យចេះស្រឡាញ់ការសិក្សាស្រាវជ្រាវ មានការអប់រំ និងផ្តល់ជូនចំណេះដឹងជាច្រើនទៀត មកចែករំលែកដល់មិត្តអ្នកអាន។

Post A Comment: