ប្រភពខាងលើបានឲ្យដឹងទៀតថា ក្រុមនិស្សិតមកពីសាកលវិទ្យាល័យ Brithish Colombia ចក្រភពអង់គ្លេស បានធ្វើការសិក្សារួមគ្នា ដើម្បីរកវិធីការពារខ្លួន ពីការចាប់រំលោភ ផ្លូវភេទនេះ។ និស្សិតស្រីក្នុងក្រុមម្នាក់ឈ្មោះ Keira Smith Tame បាននិយាយថា «យើងត្រូវតែមាន ការប្រុងប្រយ័ត្នគ្រប់ពេលវេលា ដើម្បីគេចផុតពី ការចាប់រំលោភផ្លូវភេទនេះ បើទុកឲ្យច្បាប់ជាអ្នកការពារនោះ វាមិនអាចទាន់ពេលវេលានោះទេ»។
យោងតាមរបាយការណ៍មួយចំនួន ដែលពាក់ព័ន្ធទៅនឹង ការចាប់រំលោភផ្លូវភេទ បានចាត់ទុក ការស្លៀកសម្លៀកបំពាក់ខ្លី និងសិចស៊ី ជាមូលហេតុដែលបណ្តាលឲ្យ ការចាប់រំលោភផ្លូវភេទ មានការកើនឡើង។
មូលហេតុដែលបណ្តាលឲ្យក្រុមនិស្សិត នៅក្នុងសាកលវិទ្យាល័យ Brithish Colombia ធ្វើការសហការណ៍គ្នា ការពារខ្លួនពីការចាប់រំលោភផ្លូវភេទនេះ គឺក្រោយពីមានក្រុមនិស្សិតស្រី នៅក្នុងសាកលវិទ្យាល័យនេះ ត្រូវបានគេចាប់រំលោភ នៅបរិវេទសួនច្បារ សាកលវិទ្យាល័យ ដល់ទៅ ៥ករណី បើគិតចាប់ពីខែមេសា រហូតដល់ខែតុលានេះ៕