រឿងអប់រំខ្លី៖ ប្រសិនបើអ្នកតែងតែរង់ចាំឳកាស ចូរអានអត្ថបទនេះ!!!

រឿងអប់រំខ្លី៖ ប្រសិនបើអ្នកតែងតែរង់ចាំឳកាស ចូរអានអត្ថបទនេះ!!!
មានរឿងមួយតំណាលថា មានបុរសម្នាក់បានលួចស្រលាញ់កូនស្រីកសិករម្នាក់។ នាងជានារីដ៏ស្រស់ស្អាតបំផុតទាំងចរិយា និង រូបសម្បត្តិ។ ដោយអត់ទ្រាំមិនបាន បុរសក៏បានចូលទៅក្នុងផ្ទះរបស់នាង ហើយបាននិយាយប្រាប់ឪពុករបស់នាងអំពីសេចក្តីស្រលាញ់ និង សុំការអនុញ្ញាត្តិចូលស្តីដណ្តឹងនាង។ កសិករសំលឹងមើលមុខបុរស ហើយនិយាយទៅកាន់គេថា, «ខ្ញុំនឹងអនុញ្ញាត្តិអោយឯងរៀបការជាមួយកូនស្រីរបស់ខ្ញុំ លុះត្រាណាតែឯងអាចបំពេញតាមលក្ខខ័ណ្ឌរបស់ខ្ញុំបាន»។ លក្ខខ័ណ្ឌនោះគឺថា, «ឯងត្រូវចេញទៅឈរនៅទីវាលខាងមុខក្រោលគោ។ ខ្ញុំនឹងព្រលែងគោបីក្បាល ប៉ុន្តែម្តងមួយក្បាលៗ ហើយឯងត្រូវតែចាប់កន្ទុយគោអោយបាន មួយក្បាលណាក៏បានដែរ។ ប្រសិនបើឯងអាចចាប់កន្ទុយគោមួយណាបាន ក្នុងចំណោមគោទាំងបីនោះ ខ្ញុំនឹងអនុញ្ញាត្តិអោយឯងរៀបការជាមួយកូនស្រីខ្ញុំ»។ បុរសវ័យក្មេងបានចេញទៅឈរនៅមុខក្រោលគោ ហើយរង់ចាំគោរត់ចេញពីក្នុងក្រោល។ ទ្វារក្រោលគោក៏បានបើក ហើយគោធំមួយស្ទុះរត់ចេញមកក្រៅ។ បុរសវ័យក្មេងមិនធ្លាប់ឃើញគោណាដែលធំដូចគោមួយនេះទេ ដូច្នេះគេក៏សំរេចចិត្តអោយវារត់ទៅ ដោយមិនចាប់កន្ទុយរបស់វាទេ ហើយរង់ចាំគោទីពីរចេញមកក្រៅ ក្រែងលោវាតូចជាងនេះ។ ក្រោលគោក៏របើកជាលើកទី ២។ គោមួយទៀតក៏រត់ចេញមកក្រៅ ប៉ុន្តែមួយនេះធំជាងគោមុនទៅទៀត ហើយមើលទ…