ទង្វើ៥យ៉ាងនេះ អាចធ្វើអោយកូនរបស់អ្នកគេងយំយប់
ទង្វើ៥យ៉ាងនេះ អាចធ្វើអោយកូនរបស់អ្នកគេងយំយប់ លោកឪពុកអ្នកម្តាយតែងតែមានសេចក្តីសុខនៅពេលបានឃើញកូនៗសើចសប្បាយ និងមានស្នាមញញឹម តែនោះក៏មិនបានមានន័យថា ពួកគេនឹងមានសេចក្តីសុខរហូតនោះដែរ។ សាកល្បងសង្កេតមើលនៅពេលយប់ទៅមើលថា តើកូនតូចមានលបគេងយំឬទេ? ព្រោះអារម្មណ៍របស់ពួកគេពិតជាឆាប់ញាប់ញ័ររញ្ជួយ ហើយមិនដឹងនឹងសម្តែងចេញមកយ៉ាងណា ទើបបានត្រឹមតែលួចយំហ្នឹងឯង។ បើសិនកើតមានសំណួរថា ហេតុអីបានកូនៗរបស់អ្នកត្រូវលបគេងយំនោះ? សូមសាកល្បងមកមើលពីមូលហេតុទៅមើលថា តើវាមកពី5ទង្វើរបស់លោកឪពុក និងអ្នកម្តាយដូចដែល ឡារ៉ែន បាននាំមកជម្រាបជូននៅថ្ងៃនេះឬក៏អត់?
1.ឱ្យកូនៗឃើញព័ត៌មានដ៏គួរឱ្យស្រងេះស្រងោចអាណោចអធម្ម ក្មេងដែលទើបតែបើកភ្នែកមើលពិភពលោកត្រឹមតែប៉ុន្មានឆ្នាំ សភាពជុំវិញខ្លួនរបស់គេក៏មានតែឪពុកម្តាយ និងនៅឯសាលារៀនប៉ុណ្ណោះ កូនតូចនៅមិនទាន់មានបទពិសោធអាក្រក់ដោយត្រង់នៅឡើយទេ ដូច្នេះអាណាព្យាបាលគួរចៀសវាងឱ្យពួកគេមើលព័ត៌មានបែបអវិជ្ជមាន ដូចជា ព័ត៌មានឧក្រិដ្ឋកម្ម ព័ត៌មានគ្រោះថ្នាក់ចរាចរណ៍ជាដើម ដែលវាជាការបង្ហាញរូបភាពឱ្យក្មេងៗចងចាំ និងបង្ក…