ប្រវត្តិដើមកំណើតនៃបក្សប្រជាជនកម្ពុជា
មុននឹងបង្កើតជាគណបក្សកុម្មុយនិស្តកម្ពុជា ចលនាកុម្មុយនិស្តខ្មែរ គឺជាផ្នែកមួយ នៃគណបក្សកុម្មុយនិស្តឥណ្ឌូចិន របស់ ហូ ជីមិញ។ នៅឆ្នាំ១៩៥១ ទើបចលនាកុម្មុយនិស្តខ្មែរបានបែកចេញពីគណបក្សកុម្មុយនិស្តឥណ្ឌូចិន ដោយបង្កើតជាគណបក្សខ្លួនឯង មានឈ្មោះថា
គណបក្សប្រជាជនបដិវត្តន៍កម្ពុជា ។ បក្សកុម្មុយនិស្តឥណ្ឌូចិន លទ្ធិកុម្មុយនិស្តបានចាប់ផ្តើមរីកដុះដាលខ្លាំង នៅទូទាំងពិភពលោក តាមរយៈចលនាប្រឆាំងនឹងអាណានិគម ដែលចាប់ផ្ទុះឡើង នៅក្រោយសង្រ្គាមលោកលើកទីពីរ។ នៅឥណ្ឌូចិន ដែលស្ថិតក្រោមអាណានិគមបារាំង ក៏មានចលនាកុម្មុយនិស្តមួយដែរ គឺ “បក្សកុម្មុយនិស្តឥណ្ឌូចិន” ដែលបង្កើតឡើងដោយ ហូ ជីមិញ នៅឆ្នាំ១៩៣០។ បក្សនេះប្រមូលផ្តុំចលនាកុម្មុយនិស្តដែលមកពីប្រទេសកម្ពុជា វៀតណាម និងឡាវ។ នៅកម្ពុជា សាខាបក្សកុម្មុយនិស្តឥណ្ឌូចិន ត្រូវបានបង្កើតឡើង នៅឆ្នាំ១៩៤២ ដោយអាចារ្យមៀន ហៅ សឺន ង៉ុកមិញ។ យោងតាមលោកស្រី Elizabeth Becker ឈ្មោះ សឺន ង៉ុកមិញ នេះ គឺជាការច្របាច់បញ្ចូលគ្នារវាង សឺន ង៉ុកថាញ់ និង ហូ ជីមិញ។ ធ្វើបែបនេះ គឺក្នុងគោលដៅឆ្លៀតយកចំណេញពីប្រជាប្រិយភាពរបស់ សឺន ង៉ុកថាញ់…