តើអ្វីខ្លះដែលបណ្តាលអោយ ស្រ្តីខ្លាចការរួមភេទ
១. បញ្ហារូបសម្បត្តិរាងកាយ ស្ត្រីជាច្រើនតែងមានអារម្មណ៍មិនសូវស្រួលសោះអំពីទម្ងន់ រូបរាងកាយ ទំហំសុដន់ និងរូបរាងពេលគ្មានសម្លៀកបំពាក់តែម្តង។ អ្វីដែលជាបញ្ហាចំពោះការរួមភេទនោះ គឺការបើកភ្លើង ឬឲ្យដៃគូមើលឃើញរូបរាង គ្មានសម្លៀកបំពាក់របស់នាងតែម្តង។
២. ឈឺចាប់ខាងផ្លូវចិត្ត ស្ត្រីច្រើនតែងាយរងបញ្ហាផ្លូវចិត្តណាស់ សម្រាប់ដៃគូរួមភេទរបស់ខ្លួន។ ស្ត្រីខ្លះ ព្យាយាមចៀសការរួមភេទ ដោយសារតែពួកគេខ្លាចមានបញ្ហាផ្លូវចិត្ត និងត្រូវការដោះស្រាយនឹងបញ្ហាបាត់បង់ស្នេហា បើសិនជាអ្វីមិនដូចបំណងចង់បាន ចំពោះស្នេហាតែម្តង។
៣. ផោមក្នុងពេលរួមភេទ មិនខ្វល់ថាអ្នកផោម ឬបញ្ចេញខ្យល់អ្វីទេក្នុងពេលរួមភេទ វាច្រើនតែជារឿងមួយ គួរឲ្យភ័យខ្លាចចំពោះមនុស្សស្រីណាស់។ ភាពភ័យខ្លាចនេះច្រើនតែកើតមាន លើមនុស្សស្រីដែលមានរោគសញ្ញារបស់ជំងឺរលាកពោះវៀនដូចជា ការហើមពោះ ទល់លាមក ឬរាករូស និងផោមច្រើនតែម្តង។ មធ្យោបាយដើម្បីដោះស្រាយបញ្ហាភ័យខ្លាចនេះ គឺត្រូវញ៉ាំអាហារតិចៗ និងញ៉ាំតែបៃតង ឬតែខ្ញីរយៈពេលពីរបីម៉ោងមុនពេលរួមភេទ។
៤. ការឆ្លងជ…