មនុស្សមួយចំនួនចេះតែនិយាយរត់មាត់តៗគ្នាថាថោកដូចព្រលឹតៗ

មនុស្សមួយចំនួនចេះតែនិយាយរត់មាត់តៗគ្នាថាថោកដូចព្រលឹតៗ តែការពិតព្រលិតមិនចេះតែដុះងាយៗខុសពីត្រពាំងបឹងប៊ួដែលវាធ្លាប់ដុះនោះទេបើយើងជិកស្រះត្រពាំងរួចហើយ ចង់ដាំវាក៏មិនងាយដុះបានដូចបំណងប្រាថ្នាដែលយើងចង់បាននោះដែរ ថ្ងៃនេះខ្ញុំចង់ចែករំលែកបទពិសោតខ្លះៗដែលខ្ញុំធ្លាប់ធ្វើបានទទួលជោកជ័យ គឺយើងទៅរកពូជព្រលឹតណាដែលយើងចង់បាន។

 គាស់ឲ្យជាប់ទាំងភក់ឲ្យបានធំជាប់នឹងគល់វាយកមកដាំក្នុងស្រះ ត្រពាំងដែលមានភក់ល្បប់ ដាំកុំឲ្យទឹកលិចស្លឹកវារួចហើយយើងយកលាមកគោ ជ្រូកឬមាន់ក៏បានដែច្រកចូលបាវចងមាត់រួចហើយយកកាំបិតចុងស្រួចចាក់បួនដប់រុនបោះទម្លាក់ចូលទឹកដូចក្នុងរូបភាពនេះ ផលប្រយោជន៍ជាជីនឹងអាចកើតទៅមានត្រីចង្វាភ្លៀងនឹងកំពីសដែលយើងចូលចិត្តជញ្ជាត់មកស្លម្ជូរព្រលឹតនោះអី រូបភាពនេះនៅចម្ងាយប្រហែល១០០មែ៉ត្រពីមាត់សមុទ្ទកែវផុស
Axact

វិរៈបុត្រខ្មែរ

គេហទំព័រយើងខ្ញុំ បង្កើតឡើងក្នុងគោលបំណងជួយអភិវឌ្ឍន៍ផ្នែកផ្នត់គំនិត ប្រាជ្ញា និងស្មារតីរបស់ប្រជាពលរដ្ឋខ្មែរឱ្យចេះស្រឡាញ់ការសិក្សាស្រាវជ្រាវ មានការអប់រំ និងផ្តល់ជូនចំណេះដឹងជាច្រើនទៀត មកចែករំលែកដល់មិត្តអ្នកអាន។

Post A Comment: