ជ័យជំនៈដ៏ធំបំផុតនិងដំបុងគេបង្អស់ គឺការច្បាំងឈ្នះខ្លួនឯង
ទម្លាប់មួយដែលមនុស្សគ្រប់គ្នាតែងតែបរាជ័យ​គឺ​ការប្រកាន់ខ្លួនឯង​ ថាបានឈ្នះលើគេ ហើយក៏​ប្រកាន់​​ខ្ជាប់​នូវ​ភាពជាមនុស្សអាត្មានិយមដោយមិនដឹងខ្លួន។ តើអ្នកដឹងខ្លួនទេថា​សព្វថ្ងៃក្នុងរបស់អ្នក​បានប្រកាន់​នូវអ្វីខ្លះ?​ 

ការប្រកាន់ខ្លួនខ្ជាប់ទៅនឹងភាពលោភលន់ ការខឹងក្រោធ ភាពវង្វេងមិនដឹង​អាក្រាក់ល្អ សខ្មៅ បុណ្យ​បាប គុណទោស វិនាយចម្រើន គ្រប់សព្វបែបយ៉ាង​នេះហើយ គឺជាបរាជ័យ​ក្នុងយកឈ្នះលើខ្លួនឯង។ 

ដើម្បីអាចយកឈ្នះលើខ្លួនឯង​បាន​​​គឺត្រូវអប់រំ​បន្ទំចិត្ត​ ឃ្លាតឆ្ងាយពីសេចក្តីលោភ ដោយការដឹង​ប្រមាណ​ក្នុង​តម្រូវការ មិនខឹងក្រោធ​ដោយការ អោយអភ័យដល់មនុស្សសព្វគ្រប់រូប មិនវង្វេងដោយ​ការ​សិក្សាយល់​ត្រូវគិតត្រូវ។ 

ទាំងនេះហៅការឈ្នះខ្លួនឯង គឺជាជ័យជំនៈធំបំផុតក្នុងលោក​ និងប្រសើរបំផុតសំរាប់ខ្លួនឯង​។

Axact

វិរៈបុត្រខ្មែរ

គេហទំព័រយើងខ្ញុំ បង្កើតឡើងក្នុងគោលបំណងជួយអភិវឌ្ឍន៍ផ្នែកផ្នត់គំនិត ប្រាជ្ញា និងស្មារតីរបស់ប្រជាពលរដ្ឋខ្មែរឱ្យចេះស្រឡាញ់ការសិក្សាស្រាវជ្រាវ មានការអប់រំ និងផ្តល់ជូនចំណេះដឹងជាច្រើនទៀត មកចែករំលែកដល់មិត្តអ្នកអាន។

Post A Comment: