បុណ្យអុំទូក បណ្តើតប្រទិត និងសពព្រះខែ ឆ្នាំ​២០១៤
បួនឆ្នាំ​​បានកន្លងផុតទៅហើយ ដែលពីធីបុណ្យ អំុទូក​បណ្តើតប្រទីតរបស់ខ្មែរយើង មិនបានធ្វើ ដោយ​បន្ទាប់​ពីមាន​សោកនាដកម្ម​នៅ​​លើ​ស្ពាន​កោះ​ពេជ្រ។ មកដល់ពេលនេះ​បុណ្យអុំទូក​ត្រូវបានប្រព្រិត្ត​ឡើងសារជាថ្មីម្តងទៀត ដោយយើងបានឃើញមាន​ពន្លឺភ្លើងពណ៏ ដែលត្រូវបានគេរាប់ចំ​យ៉ាងស្រស់​ស្អាត​​នៅក្នុងទីក្រុង។

ទូកប្រណាំង​និមួយៗ​បានត្រៀមខ្លួនរួចជាស្រាច​ និងបានបណ្តើតខ្លួននៅតាមដងទន្លេង​ និងអាវចំរុះ​ពណ៏​​ ទឹកមុខស្វាហាប់ក្នុងប្រណាំងដើម្បីទទួលបានជោកជ័យ ត្រឡប់ទៅភូមិកំណើតវិញ។ ចំណែកឯក​ប្រទិតវិញក៏ត្រូវបានគេរាប់ចំ​ និងបានបង្ហាញ​សម្រស់​ដ៏ស្រស់ឆើតឆើយ​ ដោយអំពុលភ្លើង​​ ដែលត្រូវបានរាប់ចំដោយក្បាច់រចនា​ចំរុះពណ៏គួរជាទី​ពិចពិលរមិលមើល នៃមហាជនគ្រប់គ្នា។

តែក្នុងឆ្នាំនេះ​អ្វីដែលជាការកត់សំគាល់មើលនោះគឺ យើងឃើញថាមានចំនួនមនុស្សចូលរួមតិចជាង​​ឆ្នាំកាលបុណ្យអំុទូកនេះធ្វើមុនៗ​​ ព្រោះនូវមានមនុស្សមួយចំនួន​នៅគិតខ្លាច​ក្នុងការ​ដើរកំសាន្ត​ និង​ខ្លះទៀត​មានការរអាល​ក្នុងការ​​​ ដោយការហេតុ​ដូចកាលនៅលើស្ពានពេជ្រ។

តែយ៉ាងណា​​ព្រះរាជពិធីបុណ្យមួយនេះបានត្រឡប់មក ហើងយើងសង្ឃឹមថា​​ស្ថានភាព​ឆ្នាំក្រោយៗ​​ នៃបុណ្យអុំទូកនេះនិងសប្បាយ​ដល់ប្រជាជនខ្មែរ​យើង ហើយក៏បានរក្សាបុណ្យប្រពៃណីដូតាមួយនេះ​ប្រព្រិត្តទៅបានល្អប្រសើរ។ 

Axact

វិរៈបុត្រខ្មែរ

គេហទំព័រយើងខ្ញុំ បង្កើតឡើងក្នុងគោលបំណងជួយអភិវឌ្ឍន៍ផ្នែកផ្នត់គំនិត ប្រាជ្ញា និងស្មារតីរបស់ប្រជាពលរដ្ឋខ្មែរឱ្យចេះស្រឡាញ់ការសិក្សាស្រាវជ្រាវ មានការអប់រំ និងផ្តល់ជូនចំណេះដឹងជាច្រើនទៀត មកចែករំលែកដល់មិត្តអ្នកអាន។

Post A Comment: