សម្រាប់អ្នកចង់បង្កើតនូវ​អាជីវកម្មជាលក្ខណៈគ្រួសារ​ឬក៏ មិនថា ជាអាជីវកម្មខ្នាត់តូច ឬខ្នាត់ធំនោះ​ ទេ​ការសិក្សានិងការស្វែងយល់​គឺជារឿងសំខាន់​ណាស់​​ដើម្បីធ្វើការ​វាយ​តម្លៃនិងការផែន ការយុទ្ធ​សាស្ត្រទីផ្សារ។ 

សៀវភៅមួយក្បាលនិងនាំមកនូវក្តីសុបិន្តអ្នកដែលចង់ក្លាយជាម្ចាស់​ អាជិវកម្ម​ក្នុងលក្ខណៈគ្រួសារពិតៗ។ លោកអាចអាចទាញយកបាន។ 

និយម​ន័យ​៖ អា​ជីវកម្ម​ខ្នាត​តូច អា​ជីវកម្ម​ខ្នាត​តូច គឺ​ជា​មុខរបរ​មួយ​ដែល​ដំណើរ​ការ​​​​​​​​ជា​លក្ខណៈ​​ឯកជន (មិន​មែន​សហគ្រាស​រដ្ឋ)។ ជា​ធម្មតា អាជីវកម្ម​ខ្នាត​តូច​​មាន​បុគ្គលិក​តិច​តួច។ នៅ​សហរដ្ឋ​អាមេរិក និយម​ន័យ​តាម​ផ្លូវ​ច្បាប់​ត្រូវ​បាន​កំណត់​​ដោយ ​រដ្ឋ​បាល​អាជីវកម្ម​ខ្នាត​តូច​សហរដ្ឋ​អាមេរិក ដោយ​​ដាក់​ចេញ​នូវ​លក្ខណៈវិនិច្ឆ័យ​​​​ឲ្យ​រដ្ឋបាល​អាជីវកម្ម​ខ្នាត​តូច ​កំណត់​​​​​ខ្នាត ឬ​ទំហំអា​ជីវកម្ម​។
លក្ខណៈវិនិច្ឆ័យ​របស់​​រដ្ឋបាល​​​អាជីវកម្ម​ខ្នាត​តូច​​ ក្នុង​ការ​កំណត់​និយម​ន័យ​ អាជីវកម្ម​ខ្នាត​តូច គឺ​កំណត់​ទៅ​លើ​ ចំនួន​កម្មករ/និយោជិត​ ឬ​ប្រាក់​ចំណូល​ប្រចាំ​ឆ្នាំ។
លក្ខណៈវិនិច្ឆ័យ​ខាង​ក្រោម​នេះ ត្រូវ​បាន​អនុវត្ត​ដោយ​ រដ្ឋបាល​អាជីវកម្ម​ខ្នាត​តូច​ ក្នុង​ការ​​កំណត់​និយម​ន័យ​​ អាជីវកម្ម​៖
អាជីវកម្ម​​​​ផលិត​កម្ម​ (ក្រុម​ហ៊ុន​ផលិតកម្ម)៖ ចំនួន​កម្មករ​/​និយោជិត​​ច្រើន​បំផុត គឺ​មាន​ចំនួន​ចាប់​ពី​ ៥០០ ទៅ​១៥០០​នាក់​
អាជីវកម្ម​លក់​ដុំ (ក្រុម​ហ៊ុន​បោះ​ដុំ)៖ ចំនួន​កម្មករ​/​និយោជិត​​ច្រើន​បំផុត គឺ​មាន​ចំនួន​ចាប់​ពី​ ១០០ ទៅ​៥០០​នាក់​
អាជីវកម្ម​ផ្ដល់​សេវាកម្ម (ក្រុម​ហ៊ុន​ផ្ដល់​សេវា​កម្ម)​៖ ប្រាក់​ចំណូល​ប្រចាំ​ឆ្នាំ​ អាចមិន​​លើស​​​ពី ២,៥ ទៅ​២១,៥ លាន​ដុល្លារ​,
អាជីវកម្ម​​លក់​រាយ (ក្រុមហ៊ុន​លក់​រាយ)៖ ប្រាក់​ចំណូល​ប្រចាំ​ឆ្នាំ​ អាចមិន​​លើស​​​ពី​៥ ទៅ​២១​ លាន​ដុល្លារ
អាជីវកម្ម​សំណង់​ទូទៅ និង​​សំណង់​ធន់​ធ្ងន់៖ ប្រាក់​ចំណូល​ប្រចាំ​ឆ្នាំ​ អាចមិន​​លើស​​​ពី ១៣,​៥ ទៅ​១៧​ លាន​ដុល្លារ
​​អាជីវកម្ម​សំណង់​ពាណិជ្ជកម្ម​ពិសេស៖ ប្រាក់​ចំណូល​ប្រចាំ​ឆ្នាំ​ ​អាចមិន​​លើស​​​៧ លាន​ដុល្លារ
អាជីវកម្ម​កសិកម្ម​៖​ ប្រាក់​ចំណូល​ប្រចាំ​ឆ្នាំ​ អាចមិន​​​លើស​​​ពី ០,៥ ទៅ​៩​ លាន​ដុល្លារ


ចំណាំ៖ ខាង​លើ​នេះ​​​​ជា​ការ​កំណត់​​ដោយ រដ្ឋបាល​​អាជីវកម្ម​ខ្នាត​តូច​ សហរដ្ឋអាមេរិក។
​​
ខាងក្រោមនេះគឺ​សៀវភៅ​ដែលនិយាយពី​ការបង្កើតអាជិវកម្ម​ជាលក្ខណៈគ្រួសារនិងវិធី សាស្ត្រក្នុងចាប់ផ្តើម​ លោកអ្នកទាញយកនិងសិក្សាបាន ស្វែងយល់បាន ដោយរីករាយ។
Download link 1: សៀវភៅ៖ 9 Elements of Family Business Success
Download Link 2: សៀវភៅ៖ 9 Elements of Family Business Success
Axact

វិរៈបុត្រខ្មែរ

គេហទំព័រយើងខ្ញុំ បង្កើតឡើងក្នុងគោលបំណងជួយអភិវឌ្ឍន៍ផ្នែកផ្នត់គំនិត ប្រាជ្ញា និងស្មារតីរបស់ប្រជាពលរដ្ឋខ្មែរឱ្យចេះស្រឡាញ់ការសិក្សាស្រាវជ្រាវ មានការអប់រំ និងផ្តល់ជូនចំណេះដឹងជាច្រើនទៀត មកចែករំលែកដល់មិត្តអ្នកអាន។

Post A Comment: