សូមនាំអារម្មណ៏មិត្តអ្នកទស្សនាទាំងអស់គ្នា ទៅគយគន់សម្រស់ស្រីស្អាតទាំង ១០រូបប្រចាំឆ្នាំ ២០១៤ តើមានសម្រស់យ៉ាងណាសូម គយគន់ទាំងអស់គ្នា។
១. នាង Rosie Huntington-Whiteley
នាង Rosie Huntington-Whiteley គឺត្រូវបានគេជ្រើសជានារីឯក​លំដាប់​ពិភពលោក Most Beautiful Woman in The World នាងមានរូបរាងកាយល្អឥតខ្ចោះ ជាមួយនិងស្នាម​ញញឹមដ៏ស្រស់​ប្រឹមប្រិយ។ អ្វីដែលធ្វើអោយគេចាប់អារម្មណ៏​ជាងគេទៅទៀត​នោះគឺ នាងនិយាយសំនាងការឡើកដាក់សំឡេង​ជាភាសា អង្គេស។ កញ្ញា Whiteley ក៏ជាតារាសំដែងម្នាក់ដ៏ល្បីនិងមាន​តំលៃខ្លួនថ្លៃ ជាងគេក្នុង​ចំណោមតួរឯកស្រីក្នុង Hollywood ផងដែរ។ ខ្សែភាពយន្តដែលនាងបានសំដែងនោះគឺ៖ Transformer, Dark of the Moon។ 

២. កញ្ញា Amy Adam
 នាង Amy Adam ក៏ត្រូវបានគេជ្រើសជាបវរកញ្ញាដែលមានសម្រស់ស្រស់ដាច់គេប្រចាំឆ្នាំ ២០១៤​នេះផងដែរ។ Amy Adam គឺជាតួឯកស្រីដ៏ល្បីល្បាញម្នាក់របស់ Hollywood ផងដែរ​ ហើយនាងសំដែង​ក្នុងរឿង Lois Lane In Man of Steel។ តើដឹងទេ ការញញឹមរបស់ Cute និងមានមន្តស្នេហ៏អស្ចារ្យ។ 

 ៣. Rose Byrne 
នាង Rose Byrne ជាស្រី្តស្អាតឈរក្នុងចំណាត់ថ្នាក់លេខ៣។ ផ្ទៃមុខរបស់នាង​គួអោយស្រឡាញ់ និងមើលទៅស្លូតបូត និងមានមន្តស្នេហ៏ នាងក៏ជាតារាភាពយន្ត Hollywood មួយរួបដ៏ល្បីផងដែរ។ នាងបានសំដែងក្នុងខ្សែររឿង Star War ។

 ៤. Kate Middleton

គ្មាននរណាម្នាក់អាចបដិសេធនូវរាជនីសម្រស់ Kate Middleton បានទេ នាងមានរួបរាងកាយស្អាត និងមានភាពទាក់ទាញ នាងតែងតែទទួលបានការកោតសរសើរពីអ្នកគាំទ្ររបស់នាងទាំងអស់នៅជុំវិញពិភពលោក។ វាដោយសារតែបុគ្គលិកលក្ខណៈដ៏អស្ចារ្យរបស់នាងនេះហើយបានជានាងឈរក្នុងឈ្មោះចំណោមបញ្ជីនៃស្ត្រីដ៏ស្រស់ស្អាតបំផុតនៅលើពិភពលោក។ នាងមានបុគ្គលិកលក្ខណៈឆ្លាតជាមួយលក្ខណៈឆើតឆាយ សក់វែងស្នាមញញឹមរបស់នាងគឺគួរអោយស្រឡាញ់ផងដែរ។ នាងបានទទួលប្រជាប្រិយភាពយ៉ាងច្រើននៅជុំវិញពិភពលោក។ 

៥. Amanda Seyfried  
 Amanda Seyfried មិនត្រឹមតែជាកំពូលស្រីស្អាតដាច់គេប៉ុណ្ណោះទេ ថែមទាំងជាមនុស្សស្រី​ដែល​ឆ្លាតនិងមានវ៍័យក្មេងគួរអោយគ្រឺតទៀតផង។ នាងក៏ជាតារាសំដែង Hollywood ផងដែរ។ 

៦. Anne Hathaway
តារាសំដែងដ៏ល្បី Anne Hathaway ក្នុងខ្សែរភាពយន្តរឿង Dark Night Rises និង Catwoman ។ រូបសម្រស់របស់នាង គឺច្បាស់ណាស់ថានិងបានឃើញហើយមិនសរសើរមិនបាន ព្រោះនាងស្អាតៗជារាជនីសម្រស់ ស្រស់ស្អាត់លំដាប់ថ្នាក់ពិភពលោក។

៧. Zooey Deschanel 

 អស់ស្ទះ.!!!! គេថាស្រីស្អាតគឺធ្វើអោយមនុស្សប្រុសឈ្លួកវងវេងគឹត្រឹមត្រូវណាស់។ Zooey Deschanel ជាស្ត្រីដែលស្អាតជាងគេក្នុងចំណោមស្រីស្អាតទាំង ១០លើពិភពលោក។ មិនត្រឹមតែជាស្រីស្អាតទេ  ទាំងឆ្លាត ស្អាត មាន រៀនពូកែ និងជាតន្ត្រីករដ៏ឆ្នើមម្នាក់ផងដែរ។ 

៨. Alicia Keys
ម្នាក់ទៀតហើយ ស្រស់ៗៗអ្វីម្លេះទេ.!!!! Alicia keys កំពូលស្រីស្អាតក្នុងពិភពលោកខ្មៅស្រអែម មានមន្តស្នេហ៏។ លោកអើយ បើស្អាតម្លឹងៗៗ តើនណាទ្រាំបាន? បើអ្នកបានឃើញនាងភ្លាមអ្នក​ច្បាស់ណាស់ថា អោយនាងជាប់ចំណាត់ថ្នាក់ជាស្រីស្អាតពិភពលោកគឺត្រឹមត្រូវណាស់។

៩. Angelina Joilie 

ស្គាល់គាត់អត់? Angelina Joilie មិនត្រឹមតែជាស្រីស្អាតៗដាច់គេប៉ុណ្ណោះទេថែមទាំង ជាតួរសំដែង​ក្នុងភាពយន្តល្បីៗជាច្រើនទៀត។ មិនថាតួរសំដែងវ៉ៃប្រហារ បាញ់សម្លាប់ ក៏នាងជំនាញ ហើយនាងក៏ជាមនុស្សសំខាន់មួយរួបក្នុងការ ចញ្ចឹមបីបាច់ថែរក្សារក្មេង អានាថាផងដែរ។

១០. Naomi Watts
នាងធ្លាប់​ដើរតួរសំដែងជាព្រះនាង Diana ។ Naomi Watts នាងមានភាពទាកទាញត្រង់មុខ និងមានសក់ពណ៏មាសដ៏គូអោយស្រឡាញ់ផងដែរ។ ហើយមួយទៀតនោះ គឺរាងរាល់ពេល អោយតែមានការសំដែងជាងតួរ ព្រះនាង គឺនាងគឺជាមនុស្សដែលត្រូវគេជ្រើសមុនគេហើយ។
ព្រោះបុគ្គិលលក្ខណៈរបស់គឺសាក់សមខ្លាំងណាស់។ ដូច្នេះហើយបានជានាងត្រូវបានគេ​ជ្រើស​ជាស្រីស្អាតបំផុតក្នុងពិភពលោក។

ប្រភពពី៖  The Countries

Axact

វិរៈបុត្រខ្មែរ

គេហទំព័រយើងខ្ញុំ បង្កើតឡើងក្នុងគោលបំណងជួយអភិវឌ្ឍន៍ផ្នែកផ្នត់គំនិត ប្រាជ្ញា និងស្មារតីរបស់ប្រជាពលរដ្ឋខ្មែរឱ្យចេះស្រឡាញ់ការសិក្សាស្រាវជ្រាវ មានការអប់រំ និងផ្តល់ជូនចំណេះដឹងជាច្រើនទៀត មកចែករំលែកដល់មិត្តអ្នកអាន។

Post A Comment: