“ស្រណោះអ្នកម្តាយ”

គួរឲ្យស្រណោះអាណិតម៉ែ         តាំងពីបុត្រស្នេហ៍ជ្រកក្នុងផ្ទៃ
ម៉ែថ្នាក់ថ្នមកូនគាប់ដួងហឫទ័យ      ម៉ែលំបាកក្រៃថ្ងៃយប់ព្រឹក។

អស់ប្រាំបួនខែម៉ែពរផ្ទៃ                    ហត់ល្ហិតល្ហៃក្រៃពន្លឹក
ម៉ែក្អួតចង្អុរធំបាយទឹក           ឈឺចាប់ល្ងាចព្រឹកគ្មានល្ហើយល្ហែ។

ម៉ែក្តៅរងារគ្រុនញ័រញាក់       ព្រោះតែកូនធាក់ក្នុងផ្ទៃម៉ែ
ម៉ែឈឺចុកចាប់រាល់ថ្ងៃខែ        ម៉ែមិនត្អូញត្អែព្រោះស្នេហ៍កូន។

គួរឲ្យអាសូរម៉ែពេកក្រៃ            ដោយសារកូនថ្លៃមិនខ្លាចសូន្យ
១០ខែម៉ែចាញ់ផ្ទៃផ្ទួនៗ            ព្រោះតែកូនស្ងួនម៉ែវេទនា។
Axact

វិរៈបុត្រខ្មែរ

គេហទំព័រយើងខ្ញុំ បង្កើតឡើងក្នុងគោលបំណងជួយអភិវឌ្ឍន៍ផ្នែកផ្នត់គំនិត ប្រាជ្ញា និងស្មារតីរបស់ប្រជាពលរដ្ឋខ្មែរឱ្យចេះស្រឡាញ់ការសិក្សាស្រាវជ្រាវ មានការអប់រំ និងផ្តល់ជូនចំណេះដឹងជាច្រើនទៀត មកចែករំលែកដល់មិត្តអ្នកអាន។

Post A Comment: