១. ពុលស្រា វង្វេងភ្លេចស្មារតី ពុលស្រី វង្វេងភ្លេចភរិយា ពុលល្បែងពាលា វង្វេងភ្លេចកិច្ចការ ពុលដុល្លា វង្វេងភ្លេចអ្នកក្រតូចតាច ពុលអំណាច វង្វេងមិនខ្លាចច្បាប់។
1. Drunk on alcohol, you forget yourself. Drunk on lust, you forget your wife. Drunk on gambling, you forget your work. Drunk on money, you forget the poor. Drunk on power, you forget the law.
២. អ្នកចេះពីរៀនមានក្បួនការពារខុស ជនពាលគ្មានរៀនអ្វីទាំងអសក់ អាងតែជម្លោះ កម្លាំងបាយ ។ ជនពាលមានអំណាច កាន់ចិត្តកាចគ្មានស្រណោះស្តាយ ទោះជាបាត់បង់ទាំងជាតិមាតុប្រទេស ក៏មិនខ្វល់ដែរ ឱ្យតែរក្សាបានអំណាច ។
2. Wise people use education to fix mistakes. Ignorant people only use conflict and force. When ignorant people have power, they are cruel and don't care about the nation's future, as long as they stay in power.
៣. កុំខឹងពេលក្រ កុំល្អពេលមាន កុំប្តឹងពេលគ្មាន កុំហ៊ានពេលអត់ កុំជ្រើមពេលជ្រូល កុំឈួលពេលព្រាត់ កុំក្បត់ពេលខ្សត់ កុំស្បថពេលទាល់។
3. Don't be angry when poor. Don't be arrogant when rich. Don't sue when you have nothing. Don't be reckless when you have no resources. Don't betray when lacking. Don't make false oaths when desperate.
៤. ទូកអាចលិចបានដោយសាររន្ធតូចៗ ដែលធ្លុះធ្លាយ ឯប្រទេសមួយអាចលិចលង់បានដោយសារប្រជាពលរដ្ខម្នាក់ៗ នាំគ្នាសង្ងំដេកយកតែសុខរៀងៗខ្លួន។
4. A boat sinks from small leaks. A country fails when every citizen stays silent and only cares about their own safety.
៥. នគរថ្កើងប្លែក សប្បាយតែភ្នែក ក្នុងចិត្តរងកម្ម រាស្រ្តយើងល្មមរក ល្មមរេលៃលក គួរយកគួរខាន។
5. A nation might look beautiful outside, but people suffer inside. We should learn to balance our lives and know what to accept or avoid.
៦. ការរកឃើញដ៏អស្ចារ្យ គឺការរកឃើញភាពល្ងង់របស់ខ្លួន ព្រោះវាជារំាំងនៃចំណេះដឹង។
6. The greatest discovery is finding your own ignorance, because ignorance is the barrier to real knowledge.
៧. ខ្ញុំសុខចិត្ត ស្តាប់គេជេ ក៏មិនចង់ស្តាប់អ្នកនិយាយ ផ្អែមល្ហែម ធ្វើពុតជាមនុស្សល្អដែល។ —
7. I'd rather listen to an honest insult than a sweet-talking hypocrite. — Cao Cao
« តើមនុស្សចិត្តក្លាហាន និង មនុស្សល្ងង់ មានលក្ខណះស្រដៀងគ្នា ដែររឺទេ? »
(Are brave people and stupid people similar?)
(Are brave people and stupid people similar?)
១. មនុស្សចិត្តក្លាហាន (The Brave)
ភាពក្លាហាន គឺជាវិទ្យាសាស្ត្រមួយ។ វាជាការហ៊ានដោយមានការគិតគូរ ចេះស្គាល់ខ្លួនឯង និងស្គាល់ដៃគូ។
Courage is a science. It is the act of being brave through logic, self-awareness, and understanding the situation.
២. មនុស្សល្ងង់ (The Ignorant)
មនុស្សល្ងង់ ធ្វើអ្វីៗតាមសភាវគតិ ឬការបញ្ជា និងផលប្រយោជន៍ចំពោះមុខ ដោយមិនមានការត្រិះរិះ។
Ignorant people act on instinct or orders for short-term gain, without any real understanding or logic.
សរុបមក សភាវគតិធ្វើឱ្យមនុស្ស "ហ៊ាន" តែវិទ្យាសាស្ត្រធ្វើឱ្យមនុស្សមាន "សេចក្តីក្លាហាន"។
In short, instinct makes people "bold," but science and logic create "true courage."
Wisdom for Life | ទស្សនវិជ្ជាជីវិត