បច្ចេកទេសដាំត្រឡាចមួយគុម្ពបាន ១០០-១៦០ផ្លែ
បច្ចេកទេសដាំត្រឡាចមួយគុម្ពបាន ១០០-១៦០ ផ្លែ ចែករំលែកបទពិសោធន៍ពិតៗពីកសិករគំរូ លោក រស់ ម៉ៅ ១. ការរៀបចំរណ្តៅ និងពូជ
រណ្តៅ៖ កាប់រណ្តៅទំហំ ៤០ សង់ទីម៉ែត្រ បួនជ្រុង ជម្រៅកន្លះម៉ែត្រ។
ខែប្រាំង៖ យកកម្ទេចសំរាមដុតក្នុងរណ្តៅដើម្បីសម្លាប់មេរោគ។ ខែវស្សា៖ បាចកំបោរសក្នុងរណ្តៅមុនពេលដាំ។
គ្រាប់ពូជ៖ ហាលថ្ងៃឱ្យស្ងួត (ដាស់ដំណេកគ្រាប់) រួចត្រាំទឹកមួយយប់ និងកប់ក្នុងដីកន្លះថ្ងៃ ទើបយកទៅបណ្តុះក្នុងកន្ទោង។ វិធីនេះជួយឱ្យគ្រាប់ដុះក្នុងរយៈពេលត្រឹមតែ ៨ ទៅ ១២ ថ្ងៃប៉ុណ្ណោះ។ ២. យុទ្ធសាស្ត្រ "ក្តិចត្រួយ" ៣ ដំណាក់កាល នៅពេលកូនត្រឡាចដុះបានស្លឹក ២ យើងយកទៅដាំក្នុងរណ្តៅ រួចអនុវត្តដូចខាងក្រោម៖
ជំហានទី ១៖ ពេលកូនត្រឡាចដុះបាន ៧ សន្លឹក ត្រូវក្ដិចត្រួយវាចេញ។ យើងនឹងទទួលបានទងថ្មីចំនួន ៣ បន្ថែម។
ជំហានទី ២៖ នៅពេលទងថ្មីទាំងនោះដុះបាន ៧ សន្លឹកទៀត ត្រូវក្ដិចត្រួយបន្ត។ យើងនឹងទទួលបានទងថ្មីសរុបប្រហែល ៧-១០។
ជំហានទី ៣៖ បន្តអនុវត្តដូចខាងលើ រហូតយើងទទួលបានទងសរុបពី ៣០ ទៅ ៣៥ ទងក្នុងមួយគុម្ព។
៣. ការថែទាំ និងការដាក់ជី នៅដំណាក់កាលបែកទងច្រើន យើងត្រូវបន្ថែមជីកំប៉ុស្តិ៍ លាមកសត្វស្ងួត ឬកម្ទេចស្លឹកឈើ ដោយដាក់នៅសងខាងរណ្តៅច…